ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះសីហនុ ផ្ញើសារលិខិតថ្លែងអំណរគុណ សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

ចែករំលែក៖

ខេត្តព្រះសីហនុ៖ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ និងក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណ និងសម្តែងនូវស្វាមីភក្តិយ៉ាងស្មោះស្ម័គ្រ គោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវស្បៀងអាហារចំនួន៣៦.០០០ (សាមសិបប្រាំមួយពាន់) ឈុត មករដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ការសម្រេចដ៏ខ្ពង់ខ្ពស់ ក្នុងការផ្តល់នូវស្បៀងអាហាររបស់ សម្តេចតេជោ នាពេលនេះ គឺជាកាយវិការប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់អាណិតអាសូរប្រកបដោយក្តីស្រលាញ់យ៉ាងជ្រាលជ្រៅបំផុតដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿសាសនា ដោយមិនទុកឱ្យប្រជាពលរដ្ឋកម្ពុជាណាម្នាក់ត្រូវស្លាប់ដោយអត់បាយ ដោយគ្មានការយកចិត្តទុកដាក់ រងទុក្ខវេទនា និងភ័យខ្លាចនោះឡើយ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បារមីលោកជំទាវម៉ៅសូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធិពរបវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាទទួលនូវសេចក្តីគោរពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំ៕

ដោយ ៖ សិលា


ចែករំលែក៖