ខេត្តរតនគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួនពីរករណីផ្សេងគ្នារវាងរថយន្តបុកអ្នកថ្មើជើងនិងរវាងរថយន្តបុកជាមួយម៉ូតូបើកបរបញ្រ្ចាសទិសគ្នានិង បណ្តាលឱ្យ ស្លាប់០២នាក់ក្នុងថ្ងៃតែមួយ។
ករណីគ្រោះថ្នា ក់ចរាចរណ៍បណ្តាលឱ្យស្លាប់មនុស្សពីរនាក់នោះទីមួយររវាងរថយន្តយីឌុបវ៉េអង( V1)បុកជនរងគ្រោះធ្វេីដំណេីរថ្មេីជេីងម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុនាវេលាម៉ោង ៧៖២៥នាទីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១តាមបណ្តាយផ្លូវជាតិលេខ៧៨ត្រង់ចំណុចមុខចំការតាហោស្ថិតក្នុងភូមិកសិករ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ អឹម វ៉ាន់ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
រថយន្តបង្ករហេតុខាងលើម៉ាកវ៉េអងពាក់ស្លាកលេខព្រះសីហនុ3A -7371ទិសដៅពីកេីតទៅលិចអ្នកបេីកបរបានរត់គេចខ្លួនបាត់ ក្រោយសមត្ថកិច្ចមូលដ្នានទៅដល់។
ឯករណីទីពីរបានកើតឡើងរវាងរថយន្តបុកជាមួយម៉ូតូនៅ
វេលាម៉ោង១០៖១២នាទីយប់ថ្ងៃទី៦ ខែឧសភាឆ្នាំ២០២១លើផ្លូវ៧៨ស្ថិតក្នុងភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ រម៉ាម បូរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដមានទីលំនៅភូមិកម្មាំង ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរីស្លាប់នៅកន្លែងកើតហេតុ។
ជនរងគ្រោះជិះម៉ូតូម៉ាកអុិចសាយទ័រ(Exciter) ពណ៌ខ្មៅទឹកមាសអត់ស្លាកលេខ ទិសដៅពីលិចទៅកើតនិងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខរតនគិរី 2A- 0225បើកបរពីកើតទៅលិចអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនភ្លាមៗបន្ទាប់ពីកើតហេតុ។
តាមប្រភពថាករណីនោះអ្នកបើកបរម៉ូតូក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំចូលមកទ្រូងផ្លូវ។
ក្រោយកើតហេតុកម្លាំងជំនាញចុះទៅដល់យកមធ្យោបាយបង្កទៅរក្សាទុកនៅអធិការដ្ឋានរង់ចាំដោះស្រាយតាមក្រោយឯសាកសពបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ជីវ័ន្ត