ភ្នំពេញ៖ បុរសម្នាក់បានសេពគ្រឿងញៀនច្រើនពេករហូតឈានដល់ទប់ស្មារតីខ្លួនឯងមិនបានដើរមកនៅមុខក្រសួងវប្បធម៌និង វិចិត្រសិល្បៈ និងបានយកដំបងដែកវាយទៅលើប្រអប់ដាក់សំបុត្របែកខ្ទេចនិង ដើរវាយគេឯងរហូតដល់សមត្ថកិច្ចដែលយាមនៅកន្លែងកើតហេតុបានចូលធ្វើការអន្តរាគមន៍ឃាត់ខ្នួនផងដែរ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ ព្រឹក ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចផ្លូវព្រះនរោមត្ត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាបុរសម្នាក់ខាងលើមិនស្គាល់អត្តសញ្ញាណនៅឡើយទេដោយមានវ័យប្រហែលជាង ៣០ ឆ្នាំមិនដឹងដើរមកពីណានោះទេហើយមកដល់ មុខក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ក៏បានស្រែកឡូឡារួចក៏បានយកដំបងដែកវាយទៅលើប្រអប់ដាក់សំបុត្របែកខ្ទេចក៏ត្រូវបានសមត្ថកិច្ចចូលទៅអន្តរាគមន៍ឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចក៏បានទាក់ទងទៅខាងសង្គមកិច្ចអោយមកយកជនសង្ស័យម្នាក់បែកថ្នាំខាងលើយកទៅធ្វើការអប់រំនិងបន្សាបជាតិថ្នាំផងដែរ។
ក្នុងនោះនគរបាលខណ្ឌចំការមន បានអំពាវនាវដល់ប្រជាពលរដ្ឋយុវជនយុវតីទាំងអស់សូមមេតា្តជៀសឲ្យឆ្ងាយពីគ្រឿងញៀនវាជាអំពើខុសច្បាប់និងធ្វើឲ្យយើងបាត់បង់ស្មារតីលេងស្គាល់បងប្អូនខាតបង់ការសិក្សានិងទ្រព្យសម្បត្តិ ៕
ដោយ៖ ជីណា