ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះបានទទួលអំណោយពីលោក គន់ គីម និងក្រុមយុវជនបក្សប្រជាជនស្រុកអន្លង់វែង

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ៖ នៅរសៀលថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២១ ក្រុមការងារយុវជនស្រុក បក្សប្រជាជនឃុំអន្លង់វែងនិង បក្សភូមិរំចេកលិច សរុបចំនួន ២៥ នាក់ ដឹកនាំដោយ លោក ងួន ទ្ធិរិទ្ធ ប្រធានក្រុមការងារយុវជនបក្សប្រជាជនស្រុកអន្លង់វែង និងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីវេលាម៉ោង ៨និង១០ នាទី ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២១ (ឆេះទាំងស្រុង) ដែលមានម្ចាស់ផ្ទះឈ្មោះ លោក   ម៉ុន បញ្ញា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជាសមាជិកក្រុមការងារយុវជនបក្សភូមិ និងប្រពន្ធឈ្មោះ អ៊ុន សំភាស់ ភេទ ស្រី អាយុ ២៩ ឆ្នាំ  ជាជនពិការពីកំណើត ( គរថ្លង់) បច្ចុប្បន្នរស់នៅភូមិ រំចេកលិច ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

 ប្រតិភូបាននាំយកអំណោយរបស់ លោក ទេសរដ្ឋមន្រ្តី គន់ គីម សមាជិកអចិន្ត្រៃយ៍គណៈកម្មការកណ្ដាល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តឧត្តរមានជ័យ និងអំណោយក្រុមការងារយុវជនបក្សប្រជាជនទៅប្រគល់ជូនគ្រួសារមួយនេះ។

សម្ភារៈផ្តល់ជូនរួមមាន៖

ថវិកាចំនួន ៥៣០.០០០ រៀល

(ហាសិបបីម៉ឺនរៀលគត់ )

– អង្ករ ២៥គីឡូក្រាម

– មី ១កេះ

– ថ្នាំពេទ្យ ៥ប្រអប់

– ទឹកត្រី ០១ យួរ

– ទឹកស៊ីអីវ០១ យួរ

– សាប៊ូដុសខ្លួន ០១កញ្ចប់, សាប៊ូ កក់សក់០១ដប ,សាប៊ូបោកខោអាវ ១ កញ្ចប់ ,ថ្នាំដុសធ្មេញនិងច្រាសដុសធ្មេញ០១ឆុត

– កន្ទេល ២ ផ្ទាំង 

– សារ៉ុង ៥ 

– ភួយ ៣ 

– មុង ៣ ខ្នង

– ខោអាវ ៤ កំផ្លេ 

– ខ្នើយ ៤ 

– ទឹកសុទ្ធ ១០ យួរ 

– ត្រីងៀត ១ គីឡូ

សរុបថវិកា ចំនួន ១.២០០.០០០ រៀល

 (មួយលានពីររយពាន់រៀលគត់) ។

ក្នុងឱកាសនោះពលរដ្ឋរងគ្រោះខាងលើបានសម្ដែងការអរគុណដល់សប្បុរសជនទាំងអស់ដែលបានយកចិត្ដទុកដាក់ ចូលរួមសាមគ្គីភាពផ្ដល់អំណោយជូនដល់ពួកគាត់ដែលកំពុងរងគ្រោះដោយអគ្គិភ័យគ្មានជម្រករស់នៅ៕

ដោយ៖ប៉ែន នួន


ចែករំលែក៖