ព័ត៌មានទាន់ហេតុការណ៍៖

ទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនជូនវត្តទាំង២៤ក្នុងស្រុកចំនួន ០៨ នៃខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានអនុញ្ញាតអោយក្រុមការងារដឹកនាំដោយលោក ជិន ប៊ុនធឿន បាននាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំមានជា ស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខយក ទៅប្រគេនបណ្តាវត្តចំនួន ២៤ ក្នុងស្រុកចំនួន ០៨នៃខេត្ត កំពង់ឆ្នាំង កាលពីថ្ងៃទី ០៨ និងទី០៩ ខែឧសភា ឆ្នាំ២០២១នេះ។

លោក ជិន ប៊ុនធឿន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដល់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ដែលកំពុងទទួលរងផលប៉ះពាល់នូវការរីករាលដាលដោយសារជម្ងឺកូវីដ-១៩ជាសាកលនាពេលនេះ។ ព្រោះក្នុងដំណាក់កាលនេះព្រះសង្ឃមិនអាចបិណ្ឌបាត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃដូចពេលមុនបានដែរ ទើបលោក និងលោកស្រី បានគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា។ ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ។
ម្យ៉ាងវិញទៀត លោកបានបន្ថែមថា ដើម្បីផ្តាច់ឬសគល់នៃការចម្លងនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ យើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល​របស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង​ គ្រួសារយេីង​ សង្គមជាតិយេីង​ និងប្រជាជនយេីង​។

ក្នុងឱកាសនោះដែរ លោក ជិន ប៊ុនធឿន និងក្រុមការងារបានចែកជូនលោកយាយ លោកតាដែល បានអញ្ជើញចូលរួមក្នុងថ្ងៃនេះដោយម្នាក់ៗទទួលឃីដមួយកញ្ចប់ ក្នុងនោះមានដូចជា៖
១-ថ្នាំដុះធ្មេញ ០១ប្រអប់ និងច្រាស់ដុះធ្មេញ ០១ដើម
២-ជែលលាង ០១ កំប៉ុង
៣-ខោអាវ ០១ សម្រាប់
៤-ថ្នាំវីតាមីនសេ ០១ដប
៥-សាប៊ូ ០១ដុំតូច
និងព្រះសង្ឃ​ សាមណេ ចំនួន៤៩០អង្គក៏ទទួលបាន ស្លាដក ០១ ក្នុងមួយអង្គផងដែរ ។

ហើយទេយ្យវត្ថុក្នុងវត្តនីមួយៗទទួលបានរួមមាន:
១-អង្ករចំនួន ០១តោន
២-ត្រីខ ១កេស មាន ១០០ កំប៉ុង
៣-មីចំនួន ១៨កេសតូច
៤- ទឹកផ្លែឈើគ្រប់មុខចំនួន ១០កេស
៥-ទឹកដោះគោខាប់ចំនួន ០២កេសធំ មាន ៩៦កំប៉ុង
៦-កាហ្វេចំនួន ០៥កញ្ចប់ធំ មាន ២៥០កញ្ចប់
៧-តែចំនួន ០២គីឡូក្រាម
៨-ស្ករសចំនួន ០១បេ(មាន ២៥ គីឡូក្រាម)
៩-អំបិលចំនួន ០១បេ(មាន១០គីឡូក្រាម)
១០-ទឹកត្រីចំនួន ០៥យួរ មាន៣០ដប
១១-ទឹកស៊ីអ៊ីវចំនួន ០៥យួរ មាន៣០ដប
១២-ប៊ីចេងចំនួន ០១បេ(មាន២៥គីឡូក្រាម)
១៣-ម៉ាស់ ២០ប្រអប់
១៤-សាប៊ូ ៣០ដុំ
១៥-ថ្នាំពេទ្យ ១កេស មាន ៨០ប្រអប់
១៦-ថវិកា ២លានរៀល
ដោយក្នុងស្រុកនីមួយៗមានវត្តចំនួន៖
១-ស្រុកំពង់ត្រឡាចមានវត្តចំនួន ០៣
២-ស្រុករលាប្អៀរមានវត្តចំនួន ០៣
៣-សាមគ្គីមានជ័យមានវត្តចំនួន ០៣
៥-ស្រុកជល់គីរីមានវត្តចំនួន ០៣
៦-ស្រុកបរិបូរណ៍មានវត្តចំនួន ០៣
៧-ស្រុកកំពង់លែងមានវត្តចំនួន ០៣
៨-ស្រុកទឹកផុសមានវត្តចំនួន ០៣៕

ដោយ៖សុខ ខេមរា


ចែករំលែក៖