ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោកស្រីកែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត”

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះលោកស្រីកែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត” មាន គេហទំព័រ “នគរវត្ត” កាសែតនគរវត្ត គេហទំព័រ “នគរដ្រេហ្គន”ដែលបានឧបត្ថម្ភថវិកាចំនួន 1,000 ដុល្លារអាមេរិក អបអរសាទរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” ។ កាកបាទក្រហមកម្ពុជា និងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ និងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖