ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់ឲ្យអនុវត្តកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពទាប និងជួបប្រឈម នឹងការលំបាកក្រោយការអនុវត្ត វិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ សម្រាប់គ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ និង គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០ កុម: ២០២១។
ដោយសារឥទ្ធិពលនៃការរាលដាលជំងឺកូវីដ-១៩ មានកម្រិតធំធេងរហូតឈានដល់ការបិទខ្ទប់ភូមិសាស្ត្ររាជ ធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្តាល ព្រមទាំងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ , រាជរដ្ឋាភិបាលពិនិត្យឃើញពី ភាពចាំបាច់ក្នុងការដាក់ចេញនូវជំនួយអន្តរាគមន៍សង្គម ដើម្បីជួយដោះស្រាយជីវភាពរបស់គ្រួសារប្រជាពលរដ្ឋមាន កម្រិតជីវភាពទាប នៅក្នុងអំឡុងពេល និង មួយរយៈពេលខ្លីក្រោយដំណាក់កាលដ៏លំបាកនេះ ។ នៅក្នុងរយៈពេលអនុវត្ត វិធានការបិទខ្ទប់, រាជរដ្ឋាភិបាលបាន និង កំពុងផ្តល់ «ជំនួយសង្គ្រោះបន្ទាន់ក្នុងពេលបិទខ្ទប់» ជាស្បៀងអាហារ រួមមាន អង្ករ, មី, ត្រីខកំប៉ុង, ទឹកត្រី និង/ឬ ទឹកស៊ីអ៊ីវ ជូនដល់គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ, ប្រជាពលរដ្ឋក្រីក្រ , កម្មករ និយោជិត និង គ្រួសារប្រជាពលរដ្ឋផ្សេងទៀតដែលមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាក ហើយកំពុង រស់នៅក្នុងតំបន់ភូមិសាស្ត្របិទខ្ទប់ រួមជាមួយនឹងការដាក់ចេញនូវយន្តការសម្រួលឲ្យប្រជាពលរដ្ឋអាចទិញស្បៀងអាហារ និង ទំនិញជាគ្រឿងឧបភោគបរិភោគ ដោយសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ និង តាមថ្លៃសមរម្យ ។
បន្ថែមលើនេះ, ក្នុងគោលបំណងជួយដោះស្រាយការលំបាករបស់គ្រួសារប្រជាពលរដ្ឋដែលមានកម្រិតជីវភាព ទាប រស់នៅក្នុងភូមិសាស្ត្រនៃតំបន់ដែលត្រូវបានអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្តាល ព្រមទាំងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ ក៍ដូចជាជួយដល់គ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ និង គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព នៅទូទាំងប្រទេស, រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់» និង «ជំនួយសង្គមជាសាច់ ប្រាក់សម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និង គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមាន ការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១» ដែលជាអន្តរាគមន៍ជំនួយសង្គមបន្ថែម ដោយរួមបញ្ចូលផងដែរ នូវគោលនយោបាយជួយឧបត្ថម្ភជាសាច់ប្រាក់សម្រាប់បង់ថ្លៃទឹកស្អាត និង អគ្គិសនី ក្នុងកម្រិតអប្បបរមា ដូច ខាងក្រោម ៖
ដោយ ៖ សិលា