ខេត្តកណ្ដាល៖ បើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាល បានចេញប្រកាសព័ត៌មានថា៖ បន្តផ្អាកដំណើរការអាជីវកម្មផ្សារគគីរ ជាបណ្តោះអាសន្ន ស្ថិតក្នុងឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល រយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងធ្វើការរៀបចំសណ្តាបធ្នាប់ របៀបរៀបរយឡើងវិញ ឱ្យបានល្អប្រសើរនៅទីតាំងលក់ដូរ ក្នុងផ្សារគគីរ។
បើតាមសេចក្តីសម្រេចខាងលេីនេះ បានបញ្ជាក់ថា ក្នុងកំឡុងពេលនៃការបន្តផ្អាកជាបណ្តៅអាសន្ន បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទីតាំងខាងលើ ត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកកៀនស្វាយ ឬមណ្ឌលសុខភាពសំរោងធំ ស្រុកកៀនស្វាយ ព្រមទាំងអនុវត្តចូលរួមតាមវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាលជាចាំបាច់៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល មានដូចខាងក្រោមនេះ៖
ដោយ ៖ សហការី