ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករ​ម្នាក់​ ប្ដឹង​អគ្គនាយកក្រុមហ៊ុន”ឡាយ អ៊ិន តារា” និងបក្ខពួក២នាក់ទៀត ទៅតុលាការពីបទឆបោក និងចេញសែកស្អុយ

ចែករំលែក៖

ភ្នំពេញ​៖ អាជីវករ​ម្នាក់​ សម្រេច​ដាក់ពាក្យ​ប្ដឹង​អគ្គនាយកក្រុមហ៊ុន”ឡាយ អ៊ិន តារា” (LIAN DARA CO.,LTD) ទៅកាន់តុលាការពីបទឆបោក និងចេញសែកស្អុយ។ បន្ថែមពីនេះ​លោក អៀ ហាប់ ក៏បានប្តឹងមនុស្ស២នាក់ទៀត ដែលជាបក្ខពួករបស់ឈ្មោះ ឡាយ អ៊ិន តារា ផងដែរ។

បេីយោង​តាមការបញ្ជាក់ពីដើមបណ្តឹងលោក អៀ ហាប់ រស់នៅផ្ទះលេខ២៣ស្ទួន ផ្លូវ៣៦៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងលោកស្រី ឃុន ស្រីនាថ រស់នៅផ្ទះលេខ១១២E ផ្លូវ១៦ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ​ ខណ្ឌពោធិសែនជ័យ បានដាក់ពាក្យប្តឹងទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ ប៉ិច ប៊ុនណារ៉ា អគ្គនាយកក្រុមហ៊ុន”ឡាយ អ៊ិន តារា” (LIAN DARA CO.,LTD) ពីបទឆបោក និងចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់។

ដោយ​ឡែក​បក្ខពួក​ ២នាក់ទៀតរបស់ឈ្មោះ ឡាយ អ៊ិន តារា រួមមាន៖​ ទី១៖ ឈ្មោះ ហេង ស៊ុនហ័រ រស់នៅផ្លូវក្រុមទី១ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បុគ្គលិកក្រុមហ៊ុន XB Global Co,.Ltd​ ។ និងទី២៖ ឈ្មោះ សុង ប៊ុនធឿន រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយទាមទារដែលជំពាក់ចំនួន ៧១,៣៦០ដុល្លារ, ទាមទារសំណងខូចខាតចំនួន២០០លានរៀល និងទាមទារសេវាកម្មច្បាប់ ចំនួន៥,០០០ដុល្លារ៕

បេីចង់ដឹងច្បាស់សូមអានព័ត៌មានលម្អិតនៅក្នុពាក្យប្តឹងរបស់លោក អៀ ហាប់​ មានដូចខាងក្រោម​៖

ដោយ ៖ សហការី


ចែករំលែក៖