ខេត្តកំពង់ចាម៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ដកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសស្ដីពីការរកឃើញ និងបង្ហាញអត្តសញ្ញាណ អ្នកកើតជំងឺកូវីដ-១៩ ចំនួន ១៣នាក់បន្ថែមទៀត។
ជាក់ស្ដែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលេីនេះ បានបញ្ជាក់ថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមទៀតនេះ គឺរួមមាន៖ នៅស្រុកស្រីសន្ធរ ចំនួន៣នាក់, ស្រុកកងមាស ចំនួន៣នាក់, ស្រុកបាធាយ៣នាក់ និងមកពីខេត្តត្បូងឃ្មុំ៤នាក់។
ដោយឡែកជុំវិញករណីនេះដែរ រដ្ឋបាលខេត្ដកំពង់ចាម កំពុងបន្ដស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ នឹងអ្នកជំងឺបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ តាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755៕
ដោយ៖ សហការី