ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ចូលទៅកាប់ដើមឈើក្នុងចម្ការរលំសង្កត់ស្លាប់

ចែករំលែក៖

ខេត្តក្រចេះ ៖ បុរសវ័យចំណាស់ម្នាក់បានទៅអារកាត់ដើមឈើនៅក្នុងចម្ការស្រាប់តែដួលរលំមកសង្កត់ត្រូវលើខ្លួនស្លាប់ភ្លាមមួយរំពេច។

ហេតុការណ៍អារកាត់ដើមឈើរលំសង្កត់ស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៥៖២៥នាទី ថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១ នៅក្នុងចម្ការ ត្រង់ចំណុចស្រែល្វា ភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពបានឱ្យដឹងថាករណីនោះជនរងគ្រោះឈ្មោះ ម៉ុច ធីន ភេទប្រុសអាយុ ៦២ឆ្នាំមានទីលំនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។

ក្រោយកើតហេតុសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖