ខេត្តព្រះវិហារ ៖ ប្រភពរាយការណ៍ថា មេឈ្មួញប្រមូលទិញឈេីពីសិប្បកម្ម អត់ច្បាប់ ( ឈើឆៅ ) ដូចជា ចែ ផល្លា ឈ្មោះ វ៉ុន ឈ្មោះ វុធ ឈ្មោះ វេង ឈ្មោះ រ៉ូ ឈ្មោះ ហ័ង និងចែឡែន កំពុងមមាញឹកក្នុងការដឹកជញ្ជូនឈើសិប្បកម្មអត់ច្បាប់យកទៅលក់នៅខេត្តនានាជារៀងរាល់ថ្ងៃ។ ឈេីទាំងនោះដឹកចេញពីស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែនបន្តកន្ទុយគ្នា បន្ទាប់ពីដកបំរាមគោលចរឡេីងវិញពីខេត្តមួយទៅខេត្តមួយ ។
គេសង្កេតឃើញកថា ក្រុមឈ្មួញទាំងអស់នោះ ធ្វើការដឹកជញ្ជូនឈេីពីសិប្បកម្ម អត់ច្បាប់ ( ឈើឆៅ ) តាមរថយន្តសាំយ៉ុងជារៀងរាល់យប់ ចេញពីស្រុកខាងលើ តាមបណ្តោយផ្លូវជាតិលេខ៦២ឆ្លងកាត់ស្រុករវៀង ឆ្លងកាត់បារ៉ាស់សម្មតកិច្ចចម្រុះជីអោកចូលខេត្តកំពង់ធំបានយ៉ាងស្រួល ចំណែកសមត្ថកិច្ចបានត្រឹមឈរមើលអត់បង្ក្រាប ។
ពាក់ព័ន្ធទៅនិងសកម្មភាពដឹកឈេីល្មេីសច្បាប់របស់ឈ្មួញល្បីៗឈ្មោះខាងលេីនេះ មិនត្រូវបានបង្រ្កាបត្រូវបានមជ្ឈដ្ឋានទូទៅ ដាក់ការសង្ស័យថា ពួកគេត្រូវរ៉ូវគ្នាជាប្រព័ន្ធដើម្បីផលប្រយោជន៍លាភសក្ការៈរួចបាត់ហើយ ។
ពាក់ព័ន្ធនិងករណីនេះ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ភ្នាក់ងារយើង បានខលទូរសព្ទ័ចូល៣ដងបានលើកទទួល ដើម្បីសុំបកស្រាយពន្យល់ ប៉ុន្តែលោកថាជាប់រវល់ប្រជុំរួចក៏បិទទូរស័ព្ទ។
មជ្ឈដ្ឋានប្រជាពលរដ្ឋលើកឡើងត្រង់ៗ ថា អស់លោកជាសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅតាមដងផ្លូវជាតិលេខ៦២បើមានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើដែលនៅតែបន្តកើតមានយ៉ាងពេញបន្ទុកនេះគឺងាយទេ ប៉ុន្តែបើបន្លំធ្វើដេកលក់នោះគឺពិបាកដាស់ហើយ៕
ដោយ ៖ វណ្ណៈ