ខេត្តព្រះសីហនុ៖ បើយោងតាមប្រភពពីអង្គភាព មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល ជាមួយអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួនប្រមាណ ២៦០នាក់ មុនពេលវិល ត្រឡប់ទៅលំនៅដ្ឋានវិញ និងតម្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ តាមការណែនាំរបស់ក្រុមគ្រូពេទ្យ៕
ដោយ ៖ សិលា