ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញ​រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីម្នាក់​ មានវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖​ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍ទី១៣​ ខែឧសភា​ ឆ្នាំ​២០២១នេះ​ បានបញ្ជាក់ថា​ លោកស្រី មាស សាឯមដានី រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី មានវិជ្ជមានកូវីដ-១៩។

នៅក្នុង​សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី​ បានបញ្ជាក់ថា​ កាលពីថ្ងៃទី៣​ ខែឧសភា​កន្លងទៅ​ លោកស្រី មាស សាឯមដានី រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី អាយុ៧១​ឆ្នាំ​ ​បានទៅចាក់វ៉ាក់សាំងកូវីដ-១៩​ AstraZeneca​ ដូសទី២​ នៅមន្ទីរពេទ្យកាល់ម៉ែត។ លុះនៅថ្ងៃទី៦-៧​ ខែឧសភា​ ឆ្នាំ​២០២១​ លោក​ស្រី​ មានអាការៈមិនស្រួលខ្លួន​ ក៏បានទៅធ្វេីតេស្តរកនៅថ្ងៃទី១២​ ខែឧសភាម្សិលមិញនេះ​ នៅផ្ទះ​របស់ខ្លួនស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ លទ្ធិផល​មានវិជ្ជមានកូវីដ-១៩​ តែម្តង៕

សូមអានព័ត៌មានលម្អិតនៅក្នុង​សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី​ មានដូចខាងក្រោម​នេះ​៖

ដោយ៖ សហការី


ចែករំលែក៖