ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់នៅក្នុងទឹកស្រះបង្កការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចនិងអាជ្ញារធរមូលដ្ឋានមកពិនិត្យសព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥៥នាទីព្រឹក ថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅ ត្រង់ចំណុចភូមិត្រោកធំ ឃុំស្វាយធំស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈក្រុមគ្រួសារបានអះអាងថាមានជម្ងឺប្រចាំកាយ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាស្ត្រីខាងលើមានឈ្មោះកង ចន្ថា អាយុ៦១ឆ្នាំ មុខរបរកសិកររស់នៅភូមិត្រោកធំឃុំស្វាយធំស្រុកស្វាយជ្រំខេត្តស្វាយរៀង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យនិងស្រង់សាកសពឡើងនិងធ្វើការពិនិត្យសពទើបសន្និដ្ឋានថាស្ត្រីខាងលើពិតជាស្លាប់ដោយលង់ទឹកស្រះពិតប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីដែលសំគាល់ថាជារឿងឃាតកម្មអ្វីនោះទេ។
តាមអ្នកភូមិបានប្រាប់ថាស្ត្រីឈ្មោះកង ចន្ថា មានជំងឺប្រចាំកាយនឹងត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្នាំសង្កូវដែរប៉ុន្តែមិនបានធូរស្រាលសោះឡើយស្រាប់តែនៅព្រឹកកើតហេតុមានបង្កការភ្ញាក់ផ្អើលប្រទះឃើញសពស្លាប់ក្នុងទឹកស្រះនិងរាយការណ៍មកសមត្ថកិច្ចនិងអាជ្ញារធរមូលដ្ឋានមកពិនិត្យសពតែម្ដង។
ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕
ដោយ៖ យឹម សុថាន