ខេត្តបាត់ដំបង៖ បេីយោងតាមសេចក្ដីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍្តទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញស្ដីពីការស្លាប់អ្នកជំងឺកូវីដ១៩ម្នាក់ គឺបុរសជនជាតិនេប៉ាល់ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។
នៅក្នុងសេចក្ដីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា មានជនបរទេសម្នាក់ដែលផ្ទុកជំងឺកូវីដ១៩ ឈ្មោះTHAPA RAM BAHADUR ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិនេប៉ាល់ នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានស្លាប់នៅវេលាម៉ោង៧ និង៣០ព្រឹក នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នព នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដោយសារខ្សោយតម្រងនោម និងជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។
គួរបញ្ជាក់ថា ខេត្តបាត់ដំបង រហូតមកទល់ពេលនេះ មានអ្នកជំងឺកូវីដ-១៩ ចំនួន ៧១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៩នាក់ និងករណីស្លាប់១នាក់។ បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាលចំនួន៤១នាក់៕ដោយ៖សហការី