ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យដែលអង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត” ទទួលបាននៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ គឺ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ទេរ និងតែងតាំងមុខតំណែង ព្រះរាជអាជ្ញាចំនួន៤៧រូប។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕
ដោយ៖ សុខ ខេមរា