ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកណ្ដាល បន្ដអនុវត្តវិធានការរដ្ឋបាលកំណត់ «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិសាស្ដ្រស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល ត្រូវបន្តអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រភូមិស្វាយជ្រុំ ភូមិអណ្ដូង ភូមិពងទឹក ភូមិត្នោតផ្តើម ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវ នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយត្រូវកំណត់ជា “តំបន់ក្រហម ” “តំបន់លឿងទុំ” និង “តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ដែលត្រូវអនុវត្តសម្រាប់រយៈពេល ៧(ប្រាំពីរ)ថ្ងៃ បន្តទៀត គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះ ការកំណត់ជា ” តំបន់ក្រហម” “ តំបន់លឿងទុំ” និង“តំបន់លឿង” មានដូចខាងក្រោម៖

“តំបន់ក្រហម”.: ផ្នែកខ្លះនៃភូមិស្វាយជ្រុំ និងផ្នែកខ្លះនៃភូមិអណ្តូង (លើកលែងផ្នែកខ្លះដែលកំណត់ជា តំបន់លឿងទុំ) នៃឃុំបែកចាន
តំបន់លឿងទុំ” ៖ ភូមិពងទឹក, ភូមិត្នោតផ្តើម ផ្នែកខ្លះនៃភូមិស្វាយជ្រុំ (ស្ថិតនៅប៉ែកខាងជើង ចាប់ពី ផ្លូវចូលភូមិផ្នែកខាងកើត ជាប់ផ្លូវជាតិលេខ៤) និងផ្នែកខ្លះនៃភូមិអណ្តូង (ស្ថិតនៅ ប៉ែកខាងត្បូង ចាប់ពីផ្លូវបេតុង កែងនឹងដេប៉ូតេលា) នៃឃុំបែកចាន , ភូមិព្រៃបឹង, ភូមិចក នៃឃុំបែកចាន និង ភូមិព្រៃពពេល នៃឃុំពើក។

-“តំបន់លឿង” ៖ ភូមិកផ្តោតស្បូវ ផែនទីនៃការកំណត់ភូមិសាស្ត្រឃុំបែកចាន និងឃុំពើក នៃស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានកំណត់ ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង ប្រការ២ ” ត្រូវបានភ្ជាប់មកជាឧបសម្ព័ន្ធនៃសេចក្ដីសម្រេចនេះ។

ក្នុងអំឡុងពេលនៃការអនុវត្តវិធានការរដ្ឋបាលបន្ត ចំពោះការកំណត់ភូមិសាស្ត្រភូមិស្វាយជ្រុំ ភូមិអណ្តូង ភូមិពងទឹក ភូមិត្នោតម្កើម ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវ នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាលជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង គោលការណ៍ដូចខាងក្រោម៖ ។ ត្រូវអនុលោមតាម
១-វិធានការដែលត្រូវអនុវត្តចំពោះ “តំបន់ក្រហម” ត្រូវអនុលោមតាមប្រការ៣ នៃសេចក្តីសម្រេចលេខ ០៨៣ សសរ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្តូង ភូមិត្នោតផ្តើម ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវ នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល និងត្រូវបានកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺតូវីដ-១៩ ២-វិធានការដែលត្រូវអនុវត្តចំពោះ “តំបន់លឿងទុំ” ត្រូវអនុលោមតាមប្រការ៤ នៃសេចក្តីសម្រេចលេខ០៨៣ សសរ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្តូង ភូមិត្នោតផ្តើម ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវ នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល និងត្រូវបានកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង”
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ–១៩ ៣-វិធានការដែលត្រូវអនុវត្តចំពោះ “តំបន់លឿង ” ត្រូវអនុលោមតាមប្រការ៥ នៃសេចក្តីសម្រេចលេខ ០៨៣ សសរ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្តូង ភូមិត្នោតផ្តើម ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវ នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល និងត្រូវបានកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សូមអាននូវរដ្ឋបាលខេត្តកណ្ដាល បន្ដអនុវត្តវិធានការរដ្ឋបាលកំណត់ «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិសាស្ដ្រស្រុកអង្គស្នួល ទាំងស្រុងដូចខាងក្រោម ៕

ដោយ ៖ សិលា


ចែករំលែក៖