ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខេត្តកំពង់ស្ពឺ ៖​ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨នាក់បន្ថែមទៀត​ និងបង្ហាញអត្តសញ្ញាណជាសាធារណៈ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ ៖ បេីយោង​តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅរសៀល​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០៨នាក់បន្ថែមទៀត ក្នុងក្រុងច្បារមន និងស្រុកភ្នំស្រួច​ ។

ជាក់ស្ដែង​នៅក្នុង​សេចក្តីប្រកាស​នេះ​ បានបញ្ជាក់ថា​ រដ្ឋបាល​ខេត្ត​ បានបង្ហាញអត្តសញ្ញាណ​ អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨នាក់បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍។​

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃទៀតឡើយ៕

សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖

 

ដោយ ៖ សហការី


ចែករំលែក៖