ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឯកភាពឲ្យក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ត ពង្រឹងបន្ថែមវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នៅមូលដ្ឋានរាជធានី-ខេត្ត

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត។

កម្មវត្ថុ៖ សំណើសុំពង្រឹងបន្ថែមវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នៅមូលដ្ឋានរាជធានី-ខេត្ត។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន លោក លោកស្រីអភិបាលនៃគណៈ អភិបាលរាជធានី-ខេត្ត ជ្រាបថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លើលិខិតលេខ ២២៩ សខល ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួង សុខាភិបាល ស្តីពីរបាយការណ៍កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ការដាក់វិធានការបិទខ្ទប់នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល គឺជា មេរៀនបទពិសោធន៍ ដែលគួរត្រូវបានដកស្រង់ដើម្បីប្រតិបត្តិនៅតាមមូលដ្ឋានរបស់ខ្លួនទៅតាមស្ថានភាព ជាក់ស្តែង។ ទន្ទឹមគ្នានេះ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ វិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឱ្យមាន ប្រសិទ្ធភាពខ្ពស់ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីវិធានការបង្ការជំងឺកូវីដ-១៩ ឱ្យកាន់តែស៊ីជម្រៅទៅដល់ បុគ្គល គ្រួសារ និងសហគមន៍។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមលោក លោកស្រីអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖