ខេត្តបាត់ដំបង៖ ចៅក្រមសាលាដំបូងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចចេញដីកាឃុំខ្លួនជនជាប់ចោទចំនួន ៤នាក់ ពីបទជួញដូរគ្រឿងញៀន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។
គួររម្លឹកថា បេីយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ រួមមាន៖
១-ឈ្មោះ ហុក សុខហាក់ ភេទប្រុស អាយុ ៤២ ឆ្នាំមានទីលំនៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល។
២-ឈ្មោះផាត់ អូនហៅញ៉ាញ់ ភេទប្រុសអា យុ៣១ ឆ្នាំ រស់នៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ។
៣-ឈ្មោះ និន សារ៉ាត់ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល។
៤-ឈ្មោះ ឡុង វណ្ណាក់ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ។
អធិការនគរបាលស្រុករូបនេះ បន្តថា ជនសង្ស័យទាំង៤នាក់ខាងលេីនេះ ត្រូវកម្លាំងអធិការស្រុករតនមណ្ឌល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំផ្លូវមាស ចាប់ខ្លួនបាននៅចំណុចភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ជាក់ស្តែងវត្ថុតាងដែលចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក (ICE) ចំនួន៧ថង់ និងទុយោជ័រ១កំណាត់ទម្ងន់១៦,៩៣ក្រាម, ទូរស័ព្ទដៃចំនួន២គ្រឿង, ប្រាក់រៀលចំនួន ៣៥០.៥០០រៀល, ម៉ូតូចំនួន១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ដោយឡែកបេីតាមការបញ្ជាក់ពីលោកវរេសនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ក៏បានថ្លែងឲ្យដឹងនៅថ្ងៃទី១៤ ខែឧសភានេះដែរថា បច្ចុប្បន្នជនជាប់ចោទទាំង៤នាក់នេះ ត្រូវតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន៕ដោយ៖សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច
