ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងថា,សណ្ឋាគារ LAVANYA Boutique Hotel ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៦ ផ្លូវ១៣៦ កែងផ្លូវ៤៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មានជនជាតិចិន ២នាក់ ត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ រត់កង់បីដែលធ្លាប់បានដឹក និងប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយ ជនជាតិចិន ចំនួន ២នាក់ ដែលស្នាក់នៅ សណ្ឋាគារ LAVANYA Boutique Hotel ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៦ ផ្លូវ១៣៦ កែងផ្លូវ៤៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ ជនជាតិចិន ទាំង២នាក់ ត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមទៅធ្វើតេស្ដ និងដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ជាមួយអ្នកជំងឺទាំង២នាក់៕
ដោយ ៖ សិលា