ព័ត៌មានទាន់ហេតុការណ៍៖

សាខាក្រុមហ៊ុន ZTO​ នៅខណ្ឌដូនពេញ ដែលមានទីតាំងនៅផ្ទះលេខ២០ ​ផ្លូវលេខ៥៤ ​សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩​​ បានទៅកាន់ទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ សាខាក្រុមហ៊ុន ZTO​ នៅខណ្ឌដូនពេញ ដែលមានទីតាំងនៅផ្ទះលេខ២០ ​ផ្លូវលេខ៥៤ ​សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩​​ បានទៅកាន់ទីតាំងខាងលើនេះ ហើយអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅក្នុងក្រុមហ៊ុននេះ ១៧នាក់ នៅមិនទាន់បានទៅយកសំណាកនៅឡើយទេ។

បើយោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ សាខាក្រុមហ៊ុន ZTO​ នៅខណ្ឌដូនពេញ ដែលមានទីតាំងនៅផ្ទះលេខ២០ ​ផ្លូវលេខ៥៤ ​សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ បានទៅកាន់ទីតាំងខាងលើនេះ ហើយអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅក្នុងក្រុមហ៊ុននេះ ១៧នាក់ នៅមិនទាន់បានទៅយកសំណាកនៅឡើយទេ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

ដោយ ៖ សិលា


ចែករំលែក៖