ភ្នំពេញ៖ រឿងឧកញ៉ា ហេង សៀ ប្តឹងពិធីការិនីទូរទស្សន៍ Mytv តាមរយៈប្រឌិតរឿង, ផ្តល់សក្ខីកម្មក្លែងដល់មន្ត្រីនគរបាលយុត្តិធម៌ ឈានដល់តុលាការជឿជាក់ ឃុំខ្លួន , គួរអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតស្រាវជ្រាវពីអង្គហេតុនោះ ! ឈានដល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រនៃកម្ពុជា បញ្ជាឱ្យក្រុមមេធាវីការពារក្តីជូនកញ្ញា មាន ពេជ្ររីតា ដល់ទីបញ្ចប់, បន្ទាប់ពីនាងបដិសេធថា មិនដែលមានទំនាក់ទំនងស្នេហាជាមួយឧកញ៉ា ហេង សៀ ទេ ហើយច្រានចោលរូបភាពអាសអាភាសដែលប្រឌិតដោយឧក្រិដ្ឋជនណាមួយនោះ។
សូមបញ្ជាក់ថា, បើតាមលោកមេធាវី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានបញ្ជាក់នៅព្រលប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ,ក្រោយពីសម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យស្រាវជ្រាវ នៅពេលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបញ្ជាឱ្យក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចចេញការពារក្តី និងស្វែងរកយុត្តិធម៌ដល់ទីបញ្ចប់ជូន កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MY TV និងជាអតីតតារាបង្ហាញម៉ូត Miss Grand Cambodia ស្របពេលដែល នាងបានបដិសេធដាច់អហង្ការថា មិនដែលមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយ ឧកញ៉ា ហេង សៀ នោះទេ ព្រមទាំងច្រានចោលនូវរូបភាពអាសអាភាសដែលប្រឌិតដោយឧក្រិដ្ឋជន។
ការដាក់បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និងការបដិសេធរបស់សិល្បការិនីរូបនេះ បានធ្វើឡើងបន្ទាប់ពី ឧកញ៉ា ហេង សៀ ដែលគេដឹងថាជាឈ្មួញរកស៊ីដ៏ធំមួយរូបជាថៅកែកញ្ចក់ បានបញ្ចេញនូវលិខិតមួយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដោយអះអាងថា ខ្លួនលួចមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយនឹង កញ្ញា មាន ពេជ្ររីតា។
បន្ទាប់ពីនោះ ក៏មានរូបភាពអាសអាភាសមួយចំនួនត្រូវបានផ្សព្វផ្សាយដោយក្រុមឧក្រិដ្ឋជន ដោយចោទប្រកាន់ថា ជារូបរបស់កញ្ញា មាន ពេជ្ររីតា។
តាមរយៈមេធាវី កញ្ញា មាន ពេជ្ររីតា ចាត់ទុកថា ការចោទប្រកាន់របស់ ឧកញ៉ា ហេង សៀ ថាម្តងមានទំនាក់ទំនងស្នេហាស៊ីជម្រៅ ម្តងចោទជា «ស្រ្តីលក់ខ្លួន» នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់នាង។
ក្រុមមេធាវីនៅពេលនេះកំពុងសិក្សាប្រមូលភស្តុតាងថែម ដើម្បីមានមូលដ្ឋានរៀបចំប្តឹងបន្ថែមទៀតលើករណីនេះ។
ករណីប្តឹងទៅវិញទៅមករវាងឧកញ៉ា ហេង សៀ ជាមួយនឹង សិល្បការិនីវ័យ ២០ឆ្នាំ និងជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យលំដាប់កំពូលមួយ បានធ្វើឡើងបន្ទាប់ពីមានហេតុការណ៍មួយ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។
ក្នុងហេតុការណ៍នោះ កញ្ញា មាន ពេជ្ររីតា បានចោទថា លោកឧកញ៉ា ហេង សៀ បានប៉ុនប៉ងរំលោភសេពសន្ថវៈមកលើរូបនាងក្នុងរថយន្តតែម្តង។ ចំណែកឧកញ៉ា ហេង សៀ បានចោទប្រកាន់តារារូបនេះថា បានចាក់រូបលោក២កាំបិត និងលួចយកទូរស័ព្ទ iPhone ស៊េរីខ្ពស់មួយគ្រឿង។
បើតាមការរៀបរាប់ក្នុងពាក្យបណ្តឹងរបស់ កញ្ញា មាន ពេជ្ររីតា, នៅថ្ងៃកើតហេតុ ឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ-១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការងារ ដោយនាងបានស្គាល់ ឧកញ៉ា ហេង សៀ នៅពេលចូលរួមកម្មវិធីសម្ពោធហាងកូនស្រីរបស់គាត់។
អតីត:និស្សិតរួមសាលា ជាមួយ កញ្ញា មាន ពេជ្ររីតា និងជារៀមច្បងជំនាន់មុនបានលើកពីប្រវត្តិការសិក្សាខ្លះៗរបស់ Yubi តាំងពីក្មេងធ្លាប់ទៅសិក្សានៅ Noble Park, Victoria, Australia បន្ទាប់មកត្រឡប់មកសិក្សាបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅ សាលា Ais ជាសិស្សប្អូនរបស់ខ្ញុំផ្ទាល់។ សព្វថ្ងៃជានិសិត្សនៅសាលា Paragon (អតីតសាលា Zaman) សូមប្រេីខួរមកវិភាគ កុំសាងកំហុសដោយមិនដឹងខ្លួន ។ បេីមនុស្សមានការសិក្សាត្រឹមត្រូវ ប្រវត្តិការងារត្រឹមត្រូវ។ ក្មេងស្រីដែលរងគ្រោះ ប្រាកដណាស់វាបញ្ជាក់មិនបានថាអ្នកណាខុស អ្នកណាត្រូវ តែយ៉ាងហោចណាស់ក៏បង្ហាញថាគាត់មិនមែនស្រីលក់ខ្លួន។
សូមបញ្ជាក់ថា, ឧកញ៉ា ហេង សៀ បើយោងតាមលិខិតសូមអភ័យទោស បានន័យថា, គាត់មានពិរុទ្ធភាពនៃបទល្មើសព្រហ្មទណ្ឌទៅហើយ, ខណៈប្រឌិតរឿងក្លែងក្លាយ, ផ្តល់ភ័ស្តុតាងមិនពិត, ផ្តល់សក្ខីកម្មក្លែងដល់មន្ត្រីនគរបាលយុត្តិធម៌ ដោយចោទប្រកាន់ កញ្ញា មាន ពេជ្ររីតា ថាបានប្រព្រឹត្តអំពើលួចមានស្ថានទំងន់ទោស(លួចទូរស័ព្ទ) ហើយរហូតដល់បញ្ជូនទៅតុលាការ ឈានដល់តុលាការជឿជាក់ នៅលើភ័ស្តុតាង នៅលើអង្គហេតុដែលឧកញ៉ា ហេង សៀ រូបនេះបានប្រឌិត ដល់ការឃុំខ្លួននាង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដាក់ពន្ធនាគារ។ ដល់ពេលព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១, ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដឹកនាំដោយ លោក គី តិច គឺគ្រាន់តែការនៅក្រៅឃុំបណ្តោះអាសន្នទេ! បានន័យថា, កញ្ញា មាន ពេជ្ររីតា ត្រូវតំណាងអយ្យការចោទប្រកាន់ , ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនហើយក្នុងអង្គហេតុ កើតឡើងដោយការប្រឌិតនេះ, ! ។
ចំណុចនេះ គឺឧកញ៉ាហេងសៀ មានទោសពីបទ ផ្តល់សក្ខីកម្មក្លែងក្លាយ, បង្កើតប្រឌិតរឿងក្លែងក្លាយ ក្នុងចេតនាទុច្ចរិតភូតកុហកមន្ត្រីនគរបាលយុត្តិធម៌ និងតុលាការ បញ្ជាក់អោយដឹងច្បាស់តាមរយៈលិខិតសូមអភ័យទោសនេះតែម្តង ដែលធ្វើអោយតុលាការមានភ័ស្តុតាងគ្រប់គ្រាន់លើកលែងការចោទប្រកាន់លើនាង មាន ពេជ្ររីតា ចំពោះបទល្មើស ដែលឧកញ៉ា ហេង សៀ ផ្តល់សក្ខីកម្មក្លែង ប្រឌិតរឿងភូតកុហកមន្ត្រីនគរបាលយុត្តិធម៌ ហើយមន្ត្រីនគរបាលយុត្តិធម៌ មិនអាចមានការជឿទុកចិត្តលើការផ្តល់សក្ខីកម្មក្លែង ប្រឌិតរឿងភូតកុហក នេះទាំងស្រុងពេកដែរ បើសិក្សាពីក្រមសីលធម៌ វិជ្ជាជីវ: យកការសន្និដ្ឋានខុសពីការវិនិច្ឆ័យ ព្រោះ គ្រប់សំដី ឬឯកសារ ដែលខ្វះ ភស្តុតាង ឬមិនឆ្លងការផ្ទៀងផ្ទាត់ គឺ ការសន្និដ្ឋាន មិនមែនការវិនិច្ឆ័យ។
ត្រូវគិតថា, ការសន្និដ្ឋាន, ការវិនិច្ឆ័យ មិនមែនសម្រេចសំយោគបទល្មើស ឈានដល់យកមនុស្សទៅដាក់ពន្ធនាគារ ដោយគ្មានហេតុ គ្មានផលបែបនេះទេ ចំណុចនេះគេដាក់ភាពសង្ស័យថា, អធិការនគរបាលខណ្ឌទួលគោក ទទួលយកការផ្តល់សក្ខីកម្មក្លែង ការប្រឌិតរឿងភូតកុហក ពីឧកញ៉ា ហេង សៀ ទាំងដឹងថារឿងគ្មានភាពប្រក្រតីរួចទៅហើយ ? នេះគ្រាន់តែជាចំងល់ពីមជ្ឈដ្ឋានមហាជនទូទៅប៉ុណ្ណោះ។
គេមានជំនឿថា, អាចខាងអង្គភាពប្រឆាំងអំពើពុករលួយ បន្តស្រាវជ្រាវ តើបុគ្គលណានៅពីក្រោយខ្នងបុគ្គល ឧកញ៉ា ហេង សៀ ដល់អធិការនគរបាលខណ្ឌទួលគោក សំយោគបទល្មើស ធ្វើអោយតុលាការជឿជាក់ ឬក៏លោកអធិការនគរបាលខណ្ឌទួលគោក ជឿទាំងស្រុងពីការប្រឌិតរឿង បង្កើតអង្គហេតុ ផ្តល់សក្ខីកម្ម ពីឧកញ៉ា ហេង សៀ ដោយពិតប្រាកដ ? ៕
ដោយ៖ សុខ ខេមរា