ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី : «កម្មវិធីស្វ័យសិក្សា MoEYS E-Learning» នៅតែឈរក្នុងលំដាប់កំពូល លើតារាងកម្មវិធីទូរស័ព្ទដែលត្រូវបានទាញយកដដែល

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានថ្លែងថា, បន្ទាប់ពីត្រូវបានដាក់ដំណើរការអស់រយៈពេលមួយសប្តាហ៍ «កម្មវិធីស្វ័យសិក្សា MoEYS E-Learning» នៅតែឈរក្នុងលំដាប់កំពូល លើតារាងកម្មវិធីទូរស័ព្ទដែលត្រូវបានទាញយកដដែល។

បើគិតមកដល់រសៀលថ្ងៃ១៤ ឧសភា ឆ្នាំ២០២១នេះ «កម្មវិធីស្វ័យសិក្សា MoEYS E-Learning» ត្រូវបានទាញយកចំនួនប្រមាណ ១៤ម៉ឺនដង(140K downloads) ពីបណ្តាអ្នកប្រើប្រាស់ទូទាំង២៥ រាជធានី-ខេត្ត។

លោកបន្តថា, តាមការបញ្ជាក់របស់ក្រុមការងារនៅថ្ងៃនេះ មុខងារនានាដែលមាននៅក្នុងកម្មវិធីកំពុងដំណើរការជាប្រក្រតី ហើយឯកសារមេរៀនឌីជីថលផ្សេងៗទៀតកំពុងត្រូវបានបញ្ចូលជាបន្តបន្ទាប់។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា,ខ្ញុំសង្ឃឹម និងជឿជាក់ថា «កម្មវិធីស្វ័យសិក្សា MoEYS E-Learning» នឹងក្លាយទៅជាកម្មវិធីដែលជិតស្និតជាមួយសិស្សានុសិស្សទាំងអស់ ក៏ដូចជាសូមលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាលសូមជួយណែនាំកម្មវិធីនេះដល់កូនៗ របស់យើងដើម្បីជាប្រយោជន៍សម្រាប់ការអប់រំរបស់ពួកគេទាំងអស់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖