បណ្តាធនាការនៅឥណ្ឌា បានប្រកាសឲ្យដឹងថា មានបុគ្គលិកសរុបដល់ទៅជាង ១ពាន់នាក់ស្លាប់ ដោយសារកូវីដ-១៩ ហើយមានបុគ្គលិកជាច្រើនទៀតបានឆ្លងកូវីដ-១៩ កំពុងសម្រាកព្យាបាល។ តួលេខខាងលើបានបង្ហាញឱ្យឃើញថា កូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសតំបន់អាស៊ីមួយនេះ។
លោក S. Nagarajan អគ្គលេខាធិការសមាគមបុគ្គលិកធនាគារនៅឥណ្ឌា បាននិយាយទៅកាន់សារព័ត៌មាន Bloomberg news ថា «យើងបានបាត់បង់មិត្តរួមការងារជាង១០០០នាក់ ដោយការឆ្លងកូវីដ-១៩»។
លោកបន្តទៀតថា សរុបមានបុគ្គលិកធនាការទាំងអស់នៅក្នុងប្រទេសឥណ្ឌាដល់ទៅ១២០នាក់ស្លាប់ ដោយកូវីដ-១៩។ បណ្តាធនាគារនៅមិនទាន់មានគោលនយោបាយ ផ្តល់ជំនួយដល់គ្រួសារបុគ្គលិកសា្លប់ដោយឆ្លងកូវីដ-១៩ ពេលបំពេញការងារនោះនៅឡើយទេ។
អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេសឥណ្ឌា ដោយអ្នកជំងឺសរុប ៤,០៧៧នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកឆ្លងជំងឺនេះសរុប ៣១១,១៧០នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។
ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៤,៦៨៤,០០៧លានករណី ក្នុងនោះមានអ្នកស្លាប់ ២៧០,២៨៤នាក់ និងជាសះស្បើយឡើងវិញជិត ២០.៨លាននាក់ ខណៈអ្នកជំងឺ ៣.៦លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល៕ដោយ៖ ធីរីណា
រូបភាព៖ VTC