ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ រហូតដល់ម៉ោង៣រសៀលថ្ងៃទី១៦ ខែឧសភា កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​៣៥០នាក់​ (ឆ្លងសហគមន៍​:​ ៣៤១នាក់ នាំចូល៩នាក់) និងមានជាសះស្បេីយ​ ១៣៨០នាក់

ចែករំលែក៖

ភ្នំពេញ៖ រហូតដល់ម៉ោង៣រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​៣៥០នាក់​ (ឆ្លងសហគមន៍​​ ៣៤១នាក់ នាំចូល៩នាក់) និងមានជាសះស្បេីយ​ ១៣៨០នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ២២១៨៤នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១២១២០នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​៣នាក់​ សរុប​ស្លាប់១៥០នាក់ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 1058549 ស្មេីនឹង​ 63008 ក្នុង១លាន នាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ ៖ សិលា


ចែករំលែក៖