តាមប្រភពព័ត៌មានបានឱ្យដឹងថា គណៈកម្មការគ្រប់គ្រងក្រុមហ៊ុន Microsoft កាលពីឆ្នាំ២០២០ បានបើកការស្រាវជ្រាវ ស្តីពីទំនាក់ទំនងខុសប្រក្រតីរវាងមហាសេដ្ឋីប៊ីលហ្គេត ជាមួយនិឹងបុគ្គលិកស្រី។
តាមសារព័ត៌មាន Bloomberg បានដកស្រង់ប្រភពព័ត៌មានជិតស្និទ្ធដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា កាលពីឆ្នាំ២០២០គណៈកម្មការគ្រប់គ្រង ក្រុមហ៊ុន Microsoft បានបើកការស្រាវជ្រាវលើលោកប៊ីលហ្គេតដោយចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយបុគ្គលិកស្រី។សកម្មភាពទាំងនោះ ត្រូវបានក្រុមហ៊ុន Microsoft ចាត់ទុកថាមិនសមស្រប ហើយបង្ខំឲ្យលោកប៊ីលហ្គេតលាលែងចេញពីតំណែង។
ជាក់ស្តែងកាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Microsoft ទទួលបានព័ត៌មានថា លោក ប៊ីលហ្គេតមានសាសងស្នេហាជាមួយបុគ្គលិកស្រី តាំងពីឆ្នាំ២០០០ ។ ចាប់ពីពេលនោះមកគឺមានទំនាក់ទំនងស្នេហាជាមួយគ្នា ។
នៅឆ្នាំ២០២០ ក្រុមហ៊ុន Microsoft បានឱ្យលោកប៊ីលហ្គេតចាកចេញពីគណៈកម្មការគ្រប់គ្រង ក្រុមហ៊ុន។ មហាសេដ្ឋីប៊ីលហ្គេតក៏បានប្រកាសថានឹងដកខ្លួនចេញពីគណៈកម្មការវិនិយោគ របស់លោក Warren Buffett និង Berkshire Hathaway។
អ្នកនាំពាក្យលោកប៊ីលហ្គេតបានឱ្យដឹងថា ការសម្រេចចាកចេញពីគណៈកម្មការគ្រប់គ្រង មិនជាប់ពាក់ព័ន្ធនិឹងរឿងរ៉ាវស្នេហារបស់លោកនោះឡើយ។ ការចាកចេញរបស់លោកប៊ីលហ្គេតគឺដើម្បីទុកពេលវេលាសម្រាប់សកម្មភាពមនុស្សធម៌របស់ខ្លួន ។
សារព័ត៌មាន Wall Street Journal បានផ្សាយថា អតីតភរិយារបស់លោកBill Gates គឺលោកស្រី Melinda French Gates បានចាប់ផ្តើមធ្វើការជាមួយក្រុមមេធាវីស្តីពីការលែងលះ។ ការដែលលោកប៊ីលហ្គេតមានរឿងអាស្រូវ ក៏ជាមូលហេតុបណ្តាលឲ្យគ្រួសារលោកត្រូវលែងលះគ្នា ៕ដោយ៖ធីរីណា
រូបភាព៖(Lintao Zhang / Getty Images)