ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ កម្មការិនីនិងប្រជាពលរដ្ឋនៅខណ្ឌកំបូល១៩៣៦គ្រួសារមកទទួលអំណោយ របស់សម្ដេចតេជោ

ចែករំលែក៖

ភ្នំពេញ៖ លោក សេង  គុណ អភិបាលរងខណ្ឌកំបូល  និងជាប្រធានក្រុមយុវជនខណ្ឌ(សសយក) បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីសរុប២សង្កាត់ គឺសង្កាត់ឪឡោកមានចំនួន៩៣៦គ្រួសារ និងសង្កាត់កន្ទោកចំនួន១ពាន់គ្រួសារ តែបងប្អូនមកទទួលជានិមិត្ដរូបចំនួន៤០គ្រួសារ សរុបថ្ងៃនេះ ចំនួន១៩៣៦គ្រួសារ ដែលជួបជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ស្ថិតនៅភូមិ ត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល។ 

សូមរំលឹកថា៖ រយៈពេល២សប្ដាហ៍កន្លងមកនេះ អាជ្ញាធរខណ្ឌ សង្កាត់បាននាំយកអំណោយសម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋផ្ទាល់បានសរុបជាង២ម៉ឺនគ្រួសារហើយ ។  ពិធីសំណេះ សំណាលនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នៅស្នាក់ការភូមិត្រពាំងឈូក។  

 នាឱកាសនោះ លោក សេង គុណ អភិបាលរងខណ្ឌកំបូល បានបញ្ជាក់ថា៖ អាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ បាននាំយកអំណោយសប្បុរសធម៌របស់សម្ដេចទាំងទ្វេយកមកចែកជូនបងប្អូនកម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋនៅថ្ងៃនេះមានការយឺតយ៉ាវបន្ដិចមែន តែសូមបងប្អូនមានការអធ្យាស្រ័យផង ។ 

   លោកក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចតាមរយៈលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬ និន្នាការនយោបាយណាមួយឡើយ ។ 

    លោកបន្តថា ថ្វីដ្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលនូវការទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតដែរ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថាកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល និងទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជួយជានិច្ច។  

  លោក សេង គុណ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺកូវិីដ-១៩(COVID-19) ដោយកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា និង វិធាននានារបស់ក្រសួងសុខភិបាល ។ 

ចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈបានផ្ទុះឡើងមក យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីករាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍។  ជំងឺនេះកាចសាហាវណាស់ ហេតុនេះសូមបងប្អូនស៊ូទ្រាំលំបាក និង អត់ធ្មត់អនុត្តវិធានការសុខាភិបាលក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្តរបស់សង្គមជាតិយើង ប្រសិនបើបងប្អូនមិនមានការចាំបាច់ទេ សូមកុំចេញពីផ្ទះ បើចេញពីផ្ទះត្រូវពាក់ម៉ាស់ឲ្យជាប់ជាប្រចាំ។ 

  ក្នុងឱកាសនេះដែរ លោក សេង គុណ តំណាងឲ្យអភិបាលខណ្ឌកំបូល លោកស៊ុន សូដា និងតំណាងឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បាន នាំយកអំណោយមនុស្សធម៌របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត យកមកចែកជូនបងប្អូន នៅថ្ងៃនេះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ១បាវ២៥គីឡូក្រាម, មី១កេស, ត្រីខ ១យួរ និងទឹកស៉ីអ៉ីវ១យួរផងដែរ ៕ 

ដោយ៖ សំរិត


ចែករំលែក៖