ភ្នំពេញ៖ ក្រសួងសុខាភិបាលសូមជម្រាបជូនលោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រីជាម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងសាធារណជនទាំងអស់ឱ្យបានជ្រាបថាៈ តាមការ ស្រាវជ្រាវរបស់ក្រសួងសុខាភិបាលឃើញមានឱសថឈ្មោះ Pacemol Extra (Paracetamol 500mg + Caffeine 65mg) ប្រអប់២៤០គ្រាប់ គ្មានលេខបញ្ឆិកា កំពុងដាក់លក់នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផលិត ដោយរោងចក្រ TRUONG THO PHIARMA,JSC ប្រទេស Vietnam ដោយមានបិទលតាបត្របញ្ជិកាក្លែងក្លាយ SSV CAM NI6891P-19។
អាស្រ័យដូចបានជម្រាបជូនខាងលើ និងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលសូមណែនាំដូចតទៅ៖
១. សូមលោក លោកស្រីអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ណែនាំដល់លោក លោកស្រីប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ ឱសថស្ថាន ឱសថស្ថានរងឱ្យបញ្ឈប់ការលក់ឱសថគ្មានលេខបញ្ជិកាខាងលើជាបន្តទៀត។
២. ភ្នាក់ងារត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងត្រូវ សហការជាមួយមន្ទីរសុខាភិបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីតាមដានរកជន ខិលខូចមកផ្តន្ទាទោស និងប្រមូលឱសថគ្មានលេខបញ្ជិកាខាងលើមកកំទេចចោល។
៣. លោក លោកស្រីជាម្ចាស់ឱសថស្ថាន ឱសថស្ថានរងត្រូវបញ្ឈប់ការលក់ឱសថដែលគ្មានលេខ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះជនខិលខូច ម្ចាស់ឱសថស្ថាន ឱសថស្ថានរងទាំងអស់ដែលនៅតែបន្តចែកចាយ ឬលក់ឱសថគ្មានបញ្ជិកាខាងលើជាបន្ទាន់។
តាមប្រកាសព័ត៌មាននេះបើប្រជាពលរដ្ឋបានជួប ឬប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ឱសថ គ្មានលេខបញ្ជិកាខាងលើ សូមបងប្អូនផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០,០១២៥៦២ ៤៤៦។
សូមភ្ជាប់រូបភាពឱសថឈ្មោះ [accmal Eatra មានបិទលតាមតបញ្ជីកាក្លែងក្លាយ៕
ដោយ ៖ សិលា