ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលជំនាញស្រុកអូររាំងឪ ឃាត់ខ្លួនជនសង្ស័យ០១នាក់ករណីជួញដូរគ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កម្លាំងផ្នែកជំនាញ និងកម្លាំងនគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះធាតុ នៃអធិការដ្ឋាននគរបាលស្រុកអូររាំងឪ សហការគ្នាបង្ក្រាបការ​ជួញដូរគ្រឿងញៀន​ ក្នុងនោះឃាត់ខ្លួនជន​ សង្ស័យ​ម្នាក់​ និងដកហូតថ្នាំញៀនមួយ​ ចំនួន​ ។ 

កិច្ច​សហការ​ធ្វេីឡេីងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៩ ៖៣៧ នាទីយប់ នៅភូមិក្បាលទឹក ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ​ ។ 

ជនសង្ស័យឈ្មោះ ឆោម ភាព​ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិ ឃុំ ចំណុចកើតហេតុខាងលើ ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអូររាំងឪ ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ៖ វណ្ណៈ


ចែករំលែក៖