ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, មន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៥ ខណ្ឌឫស្សីកែវ មានអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំងដូសទី២ ប្រភេទ AstraZeneca នៅទីតាងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលទៅចាក់វ៉ាក់សាំង និង 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ចាក់វ៉ាក់សាំង មន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៥ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំងដូសទី២ ប្រភេទ AstraZeneca នៅទីតាងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ ៖ សិលា