ព័ត៌មានទាន់ហេតុការណ៍៖

លោក ទៀ វិចិត្រ បានបញ្ជូនក្រុមការងារសង្គ្រោះGTVCនិងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកជនរងគ្រោះ២នាក់ប្តីប្រពន្ធ រលាកភ្លើងដោយសារផ្ទុះកំប៉ុងហ្គាស បញ្ជូនមកសង្គ្រោះបន្ទាន់

ចែករំលែក៖

ខេត្តព្រះសហនុ ៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោក ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះGTVCនិងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកជនរងគ្រោះ២នាក់ប្តីប្រពន្ធ រលាកភ្លើងដោយសារអគ្គិភ័យផ្ទុះកំប៉ុងហ្គាស បញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោក ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជនរងគ្រោះជាប្រពន្ធមានឈ្មោះ វេង ស្រីរែន អាយុ៣៨ឆ្នាំ មុខរបរ កម្មករ បឹងហ្គាឡូ រងបួសឆេះពេញខ្លួនប្រាណ និងប្ដីមានឈ្មោះ សឿ វិត អាយុ ៤១ ឆ្នាំ មុខរបរ កម្មករបឹងហ្គាឡូ រងបួសឆេះជើង ជាប្រជាពលរដ្ឋរស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។បើតាមសម្ថកិច្ចមូលដ្ឋានបញ្ជាក់ថាមូលហេតុដែលបណ្តាលអោយមានអគ្គិភ័យឆាបឆេះខាងលើនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសឆាបកាដុងសាំង ក៏បណ្ដាលអោយឆាបឆេះជនរងគ្រោះ២នាក់ប្តីប្រពន្ធខាងលើរងរបួសធ្ងន់ធ្ងរ។

បច្ចុប្បន្ន ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ត្រូវបានក្រុមការងារសង្រ្គោះរបស់ លោក ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន បានដឹកជនរងគ្រោះមកកាន់ខេត្តព្រះសីហនុដោយសុវត្ថិភាព នឹងដឹកបន្តតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្រ្គោះបន្ទាន់៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖