ភ្នំពេញ៖ សេចក្ដីសម្រេច ស្ដីពីការដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបែងចែកជា ០២តំបន់ គឺ ”តំបន់លឿងទុំ” និង “តំបន់លឿង” ដោយ”តំបន់លឿងទុំ”សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ និង “តំបន់លឿង” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។
ភូមិសាស្ត្ររាជធានីភ្នំពេញដែលត្រូវបានកំណត់ជា “តំបន់លឿងទុំ” មានដូចខាងក្រោម៖
– ផ្នែកខ្លះនៃភូមិដើមចាន់ (ទីតាំងនៅខាងក្រោយយឿតី ) នៃសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
– ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក
– ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឹង៤ និងភូមិទូលពង នៃសង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ
– ផ្នែកខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះនៃភូមិបាក់ទូក នៃសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ
– ផ្នែកខ្លះនៃភូមិ៥ នៃសង្កាត់ស្ទឹងមានជ័យទី២ និង ផ្នែកខ្លះនៃភូមិដំណាក់ធំ២ ផ្នែកខ្លះនៃភូមិដំណាក់ធំពា និងផ្នែកខ្លះនៃភូមិទ្រា៤ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ក្រៅពីភូមិសាស្ត្រដែលត្រូវបានកំណត់ជា “តំបន់លឿងទុំ- ភូមិសាស្ត្រទាំងអស់ផ្សេងទៀតនៃរាជធានី ភ្នំពេញ ត្រូវបានកំណត់ជា “តំបន់លឿងៗ ។
វិធានការរដ្ឋបាលបន្តដែលដាក់ចេញចំពោះ៖ “តំបន់លឿងទុំ” ត្រូវអនុវត្តសម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដោយត្រូវ អនុលោមតាមគោលការណ៍ដូចខាងក្រោម។
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ដោយ៖ សំរិត