ព័ត៌មានទាន់ហេតុការណ៍៖

Ronaldo នៅតែជាប្រធានក្រុមដឹកនាំការប្រកួតរបស់ព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍យូរ៉ូ

ចែករំលែក៖

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មានឈ្មោះជាប្រធានក្រុមដឹកនាំក្រុមជម្រើសជាតិការពារតំណែងជើងឯកយូរ៉ូព័រទុយហ្គាល់ ខណៈគ្រូបង្វឹកលោក Fernando Santos បានបង្ហាញឈ្មោះក្រុមជម្រើសជាតិសម្រាប់ យូរ៉ូ២០២០របស់ខ្លួនកាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

Ronaldo ដែលបានជួយ Juventus លើកពានរង្វាន់អុីតាលី Cup នៅសប្តាហ៍នេះ និងបានរកគ្រាប់បាល់បានជាង១០០គ្រាប់ មានឈ្មោះផងដែរកីឡាករ Bernardo Silva របស់ក្រុម Manchester City និង Bruno Fernandes របស់ក្រុម Manchester United

កីឡាករ Joao Felix របស់ Atletico Madrid ដែលអាចឈ្នះពានរង្វាន់លីគកំពូលអេស្ប៉ាញនៅសប្តាហ៍នេះ ហើយខ្សែប្រយុទ្ធរបស់ក្លិប Liverpool កីឡាករ Diogo Jota ក៏មានឈ្មោះដែរ។ ក្រៅពីនេះមានកីឡាករ Andre Silva ដែលបានរកគ្រាប់បាល់បានច្រើននៅរដូវកាល Bundesliga នៅក្រុម Eintracht Frankfurt ក៏ត្រូវបានបង្ហាញបញ្ជីឈ្មោះដែរ

ជាមួយគ្នានេះ Ruben Dias ជាកីឡាករឆ្នើមបំផុតរបស់ក្រុម Manchester City ក្នុងការនាំមុខរបស់ពួកគេក្នុងការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ខណៈដែលមិត្តរួមក្រុមរបស់ក្លិបគឺ Joao Cancelo មានការលេចធ្លោរមិនធ្លាប់មាន ហើយនិងខ្សែការពារ Raphael Guerreiro ក៏ត្រូវបានលោក Fernando Santos ជ្រើសរើសក្នុងបញ្ជីសម្រាំងដែរ។

ក្រុមព័រទុយហ្គាល់ស្ថិតក្នុងពូល F រួមជាមួយម្ចាស់ជើងឯកពិភពលោកបារាំង, អាឡឺម៉ង់ និងហុងគ្រី។ ព័រទុយហ្គាល់នឹងមានការប្រកួតកម្តៅសាច់ដុំចុងក្រោយជាមួយអេស្ប៉ាញនៅថ្ងៃទី៤ ខែមិថុនា និងប៉ះអុីស្រាអែលនៅថ្ងៃទី៩ ខែមិថុនា មុនពេលព្រឹត្តិការណ៍យូរ៉ូមកដល់នៅថ្ងៃទី១១ មិថុនាខាងមុខ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករជម្រើសជាតិព័រទុយហ្គាល់ទាំង២៦នាក់ ក្នុងព្រឹត្តិការណ៍យូរ៉ូ៖

អ្នកចាំទី៖ Anthony Lopes (Olympique Lyon), Rui Patricio (Wolves), Rui Silva (Granada)

ខ្សែការពារ៖ Joao Cancelo (Manchester City), Nelson Semedo(Wolves), Jose Fonte (Lille), Pepe (Porto), Ruben Dias (Manchester City), Nuno Mendes (Sporting), Raphael Guerreiro (BorussiaDortmund)

ខ្សែបម្រើ៖ Danilo Pereira (Paris St Germain), Joao Palhinha(Sporting), Ruben Neves (Wolves), Bruno Fernandes (Manchester United), Joao Moutinho (Wolves), Renato Sanches (Lille), Sergio Oliveira (Porto), William Carvalho (Real Betis)

ខ្សែប្រយុទ្ធ៖ Pedro Goncalves (Sporting), Andre Silva (EintrachtFrankfurt), Bernardo Silva (Manchester City), Cristiano Ronaldo (Juventus), Diogo Jota (Liverpool), Goncalo Guedes (Valencia), Joao Felix (Atletico Madrid), Rafa Silva (Benfica)

ដោយ ៖ ភារៈ


ចែករំលែក៖