ភ្នំពេញ៖ ធនាគារ កម្ពុជា អាស៊ី ដែលមានទីតាំងស្ថិតនៅផ្លូវ ២៤៦Eo ផ្លូវលេខ ៩៣ កែង ១៥៤ សង្កាត់បឹងរាំង មានអ្នកជំងឺកូវីដ-១៩ បានទៅបើកលុយនៅទីតាំងខាងលើនេះ, បើយោងតាមការបញ្ជាក់ឲ្យដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ នៅពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ធនាគារ កម្ពុជា អាស៊ី ដែលមានទីតាំងស្ថិតនៅផ្លូវ ២៤៦Eo ផ្លូវលេខ ៩៣ កែង ១៥៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានទៅបើកលុយនៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់
តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ ៖ សិលា