ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងប៉ោយប៉ែតកំពុងស្វែងរកបុរសឈ្មោះ ឃុន ផានណា បានរត់ចេញពីមណ្ឌលចត្តាទ្បីស័ក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់មានឈ្មោះ ឃុន ផានណា មានទីលំនៅក្រុងប៉ោយប៉ែត (ម្តុំផ្សាររ៉ា) បានរត់ចេញពីមណ្ឌលចត្តាទ្បីស័កនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១មិនដឹងដល់ទីណា។

ពេលនេះអាជ្ញាធរក្រុងប៉ោយប៉ែតបាននិងកំពុងអំពាវនាវរក ប្រសិនបើប្រជាពលរដ្ឋរូបណាបានឃើញ ឬស្គាល់បុរសម្នាក់នេះ(មើលរូបថត) សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរដែលនៅជិតជាបន្ទាន់ ដើម្បីកុំឱ្យមានការរីករាលដាលជំងឺកូវីដ-១៩ (ក្នុងករណីមានផ្ទុកវីរុសកូវីដ-១៩)។

ជាមួយនេះប្រជាពលរដ្ឋក៏អាចរាយការណ៍តាមរយៈទូរស័ព្ទលេខ 095 500 003 / 096 94 77 77 78 ក៏បានដើម្បីអាជ្ញាធរទៅទទួលយកមកធ្វើចត្តាឡីស័កវិញ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖