ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមស្រាវជ្រាវអ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ម្នាក់និងទីតាំងអាហារដ្ឋានហាយវ៉េ ៥៥៥ ក្រុងស្វាយរៀងសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រុមការងារស្រាវជ្រាវអ្នកជំងឺកូវីដ-១៩ខេត្តស្វាយរៀងនៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ម្នាក់និងទីតាំងអាហារដ្ឋានហាយវ៉េ ៥៥៥ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ ។

ក្រុមការងារស្រាវជ្រាវអ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀងបានបញ្ជាក់ថា ឈ្មោះ កែវ សុខុន ភេទប្រុស អាយុ ៣៨ឆ្នាំនៅ ភូមិកណ្ដាល ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ និងទីតាំងអាហារដ្ឋានហាយវ៉េ ៥៥៥ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែរមានទីតាំងនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖