ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ព្រះសង្ឃ សិស្សនិស្សិត ដែលបានទៅ វត្តសារាវ័នតេជោ, សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ-១៩ (COVID-19)។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ / ព្រះសង្ឃ / សិស្សនិស្សិត ដែលបានទៅ វត្តសារាវ័នតេជោ (ជាពិសេសបានចេញចូលជាញឹកញាប់ ឬមានទំនាក់ទំនងជាមួយ កុដិលេខ ២៥) ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ហើយប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ-១៩ (COVID-19) ដែលមានទីតាំងនៅ៖
📌 វិទ្យាល័យបាក់ទូក (ខណ្ឌ ៧មករា)
📌 វិហារយេស៊ូច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ)
📌 ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ)
📌 ម៉ូឌែន៥ (ខណ្ឌ ឫស្សីកែវ)
📌 សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ)៕
ដោយ ៖ សិលា