ព័ត៌មានទាន់ហេតុការណ៍៖

ពុទ្ធោ ! កន្លែងលក់គុយទាវ មាត់ច្រកផ្លូវឌឿងហែម ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៣៩ ភូមិ២ សង្កាត់អូរឫស្សី៣ មានអ្នកលក់គុយទាវ រួមទាំងក្រុមគ្រួសាររបស់គាត់សរុប ​១០ នាក់ ធ្វើតេស្ដវិជ្ជមាន មេរោគកូវីដ-១៩ ជាបន្តបន្ទាប់ !

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ឲ្យបានដឹងថា កន្លែងលក់គុយទាវ មាត់ច្រកផ្លូវឌឿងហែម ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៣៩ ភូមិ២ សង្កាត់អូរឫស្សី៣ មានអ្នកលក់គុយទាវ រួមទាំងក្រុមគ្រួសាររបស់គាត់សរុប ​១០ នាក់ ធ្វើតេស្ដវិជ្ជមាន មេរោគកូវីដ-១៩ ជាបន្តបន្ទាប់ ! ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ,ទៀតហើយ!!!​ តំបន់ ផ្សារអូរឫស្សី និង📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែល​មានទំនាក់ទំនងជាមួយគ្រួសារអ្នកលក់ ឬបានទៅទិញខ្ចប់ ឬអង្គុយហូបគុយទាវ កន្លែង លក់គុយទាវ មាត់ច្រកផ្លូវឌឿងហែម ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៣៩ ភូមិ២ សង្កាត់អូរឫស្សី៣ ​ខណ្ឌ ៧មករា​ (ខាងជើងផ្សារអូរឫស្សី ) ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកលក់គុយទាវ រួមទាំងក្រុមគ្រួសាររបស់គាត់សរុប ​១០ នាក់ ធ្វើតេស្ដវិជ្ជមាន មេរោគកូវីដ-១៩ ជាបន្តបន្ទាប់ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19) ដែលមានទីតាំងនៅ៖

📌 ​វិទ្យាល័យ​បាក់ទូក (ខណ្ឌ ៧មករា)​
📌 វិហារយេស៊ូច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ)
📌 ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ)
📌 ម៉ូឌែន៥ (ខណ្ឌ ឫស្សីកែវ)
📌 សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ)៕

ដោយ ៖ សិលា


ចែករំលែក៖