ភ្នំពេញ៖ ផ្សារទំនើប Aeon Maxvalu សាខា ផ្សារ ខាលែនឌែលម៉ល ដែលមានទីតាំងស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទិញទឹកដោះគោ នៅទីតាំងខាងលើ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី, អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលទៅដើរផ្សារ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅផ្សារទំនើប Aeon Maxvalu សាខា ផ្សារ ខាលែនឌែលម៉ល ដែលមានទីតាំងស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ១៨៖៤០នាទី ដល់ម៉ោង ១៩៖០០នាទី ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទិញទឹកដោះគោ នៅទីតាំងខាងលើ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ ៖ សិលា