ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់រងរបួសធ្ងន់ស្រាល ខណៈជិះម៉ូតូវ៉ាជែងរថយន្តខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តមួយគ្រឿងបុកពីក្រោយ

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារកត្តាមនុស្ស បើកបរខ្វះការប្រុងប្រយ័ត្ន បង្កជាករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបុរស២នាក់ជិះម៉ូតូវ៉ាជែងរថយន្តខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងទៀតបុកពីក្រោយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៥០ នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខក្លោងទ្វារ បុរីវិមានភ្នំពេញ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរស២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ស្មាស់រីវ៉ូ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-3503 តាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ខណៈ ពេលមកដល់ចំណុចកេីតហេតុ​ ម៉ូតូ ក៏បានជិះវ៉ារថយន្ត​ មួយគ្រឿង​ ដោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានរថយន្ត​មួយគ្រឿង ម៉ាកសាំយ៉ុង​ ពាក់ស្លាកលេខ ភ្នំពេញ2AQ-3597​ ដែលបើកបរស្របទិសគ្នា ក៏បានបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង​ខណៈពេលម៉ូតូកំពុងវ៉ាជែងរថយន្តនៅខាងមុខ  បណ្តាលឱ្យភាគីខាងម៉ូតូ​រងរបួសធ្ងន់ស្រាល​ ២នាក់​ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ចំណែករថយន្តបានបេីកទៅមុខប្រហែលជា​ ៥ម៉ែត្រ​ រួចម្ចាស់រថយន្ត​បេីកទ្វាររត់យករួចខ្លួនតែម្តង។ 

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ​ រួចធ្វេីការវាស់វែងយករថយន្ត និង ម៉ូតូ​ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ ដេីម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖