ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា នៅក្នុងខេត្តស្វាយរៀងកន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៦៥៧នាក់ ស្រី ៣៤៥នាក់ ករណីជាសះស្បើយចំនួន ៣៦៩នាក់ ស្រី ១៤៩នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ២៨២នាក់ ស្រី ១៩៤នាក់ និងករណីស្លាប់ចំនួន ០៥នាក់ ស្រី ០២នាក់ ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៧៤នាក់ ក្នុងខេត្តស្វាយរៀង ៖
១.ករណីវិជ្ជមានកូវីដ-១៩ នៅក្រុងបាវិតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាក លើអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ មានអាការមិនស្រួលខ្លួន នៅរោងចក្រតម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) ក្នុងតំបន់SEZតាយ សេង ១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ធ្វើតេស្តរហ័សលើកម្មករ-កម្មការិនី លទ្ធផលមានវិជ្ជមានជំងឺកូវីដ-១៩ ដែលមានឈ្មោះដូចខាងក្រោម ៖
រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និង ទីតាំងខាងលើ គិតចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បី តាមដានសុខភាព ។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាកដក ដង្ហើម – សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់ លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២ ។
ទន្ទឹមនេះ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និង បុគ្គលិក សុខាភិបាលដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែល បានចូលរួមសហការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍នៅក្នុងខេត្តស្វាយរៀង ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ ការពារជំងឺកូវីដ-១៩« ៣ ការពារ ៣ កុំ» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី៕
ដោយ៖ សិលា