ព័ត៌មានទាន់ហេតុការណ៍៖

Haaland ទទួលបានកីឡាករឆ្នើមប្រចាំរដូវកាលនៅអាឡឺម៉ង់ បើទោះបី Lewandowski រកបានរហូតដល់៤១គ្រាប់ក៏ដោយ

ចែករំលែក៖

ទោះបីរកគ្រាប់បាល់បាន៤១គ្រាប់ក៏ដោយក៏ខ្សែប្រយុទ្ធក្លិប Bayern Munich កីឡាករ Lewandowski បានចាញ់ខ្សែប្រយុទ្ធ ErlingHaaland ក្នុងនាមជាកីឡាករឆ្នើមប្រចាំរដូវកាល Bundesliga២០២០២០២១

កីឡាករសញ្ជាតិប៉ូឡូញពាក់លេខ៩ Lewandowski បានឈ្នះពានរង្វាន់ស្បែកជើងមាស ជាមួយក្រុម Bayern Munich និងបំបែកកំណត់ត្រារបស់កីឡាករ Gerd Muller សម្រាប់ចំនួនគ្រាប់បាល់ដែលរកបានក្នុងមួយរដូវកាលដែលបានឈរជើងតាំងពីឆ្នាំ១៩៧១១៩៧២ ប៉ុន្តែគ្រាប់បាល់៤១គ្រាប់របស់កីឡាកររូបនេះគឺជាការបង្ហាញខ្លួន២៩ដង ។

ផ្ទុយទៅវិញខ្សែប្រយុទ្ធ Erling Haaland របស់ក្លិប BorussiaDortmund បានឈ្នះពានរង្វាន់កីឡាករឆ្នើមបើទោះបីរូបគេរកបានគ្រាប់បាល់ចំនួន២៧គ្រាប់ ក្នុង២៨ប្រកួតក៏ដោយ

កីឡាករសញ្ជាតិន័រវែសរូបនេះបានសរសេរលើបណ្តាញសង្គមថាកិត្តិយសដែលត្រូវបានប្រគល់ពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាល Bundesliga។ សមិទ្ធផលមួយមិនត្រឹមតែសម្រាប់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក្រុមគ្រួសារក្លិប Borussia Dortmund ទាំងមូល ដែលយើងបានឈ្នះពានរង្វាន់នេះជាមួយគ្នា”។

ខ្សែប្រយុទ្ធ Erling Haaland ទទួលបានសំឡេងគាំទ្រ៥០ភាគរយដោយទទួលបានរង្វាន់លើស កីឡាករ Lewandowski ដែលធ្លាប់បានឈ្នះកាលពីឆ្នាំ២០១៩២០២០

ដោយ ៖ ភារៈ


ចែករំលែក៖