ប្រធានរដ្ឋសភាស៊ីរី លោក Hammouda Youssef Sabbagh បានប្រកាសនៅថ្ងៃទី ២៧ខែឧសភាថា ប្រធានាធិបតីស៊ីរីលោក Bashar Al Assad ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតអាណត្តិទី៤ជាបន្តទៀត ក្រោយទទួលបានសន្លឹកឆ្នោតគាំទ្រ ដល់ទៅ ៩៥,១% ។ លោក Sabbagh បានបញ្ជាក់ថា ប្រធានាធិបតីអាល់ អាសាដ នឹងបន្តដឹកនាំស៊ីរី៧ឆ្នាំទៀតក្រោយពីលោកទទួលបានសន្លឹកឆ្នោតគាំទ្ររហូតដល់១៤.២៣៩.១៤០សន្លឹក ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន។ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៤ ប្រធានាធិបតីអាល់ អាសាដ ទទួលបានការគាំទ្រចំនួន ៨៨,៧% ។ ប្រធានរដ្ឋសភាស៊ីរី បានឱ្យដឹងទៀតថា ចំនួនពលរដ្ឋទៅបោះឆ្នោត មាន៧៨% ហើយបេក្ខភាពពីររូបផ្សេងទៀតគឺអតីតរដ្ឋមន្ត្រី ការបរទេស Abdahhlah Salloum Abdallah ទទួលបាន ១,៥% និងបេក្ខភាព លោក Mahmud Merhi ទទួលបានការគាំទ្រ ៣,៣ភាគរយ។ លោក Merhi បានបញ្ជាក់ទៀតថា ជ័យជម្នះរបស់លោក អាល់ អាសាដ គឺជាជ័យជម្នះធម្មជាតិ ទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋចាប់តំាងពីឆ្នាំ២០០០មក។ ចំពោះជ័យជម្នះខាងលើ ប្រធានាធិបតី អាសាដ បានប្រកាសថា សូមអរគុណដល់ពលរដ្ឋស៊ីរីដែលមានការយល់ដឹងហើយនាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី៕
ដោយ៖ ធីរីណា (រូបភាព៖ AFP)