ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងសន្និធិឈើខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប

ចែករំលែក៖

ខេត្តរតនគិរី៖ ទីតាំងសន្និធិរោងសិប្បកម្មគ្មានលិខិតអនុញ្ញាតមួយកន្លែងត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងជំនាញផ្នែករដ្ឋបាលព្រៃឈើបានលុងចុះបង្ក្រាបតាមច្បាប់ព្រៃឈើ។

  ការចុះបង្ក្រាបនោះដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនៅវេលាម៉ោង១៤:០០នាទីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១ដែលមានទីតាំងស្ថិតនៅមុខសាលាបឋមសិក្សាឡាបានសៀកក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

  កម្លាំងចុះបង្ក្រាបនោះបានចាប់យកឈើអារប្រភេទសុក្រំសរុបចំនួន ២,៧៧១ម៉ែត្រត្រីគុណ។

  ក្រោយបង្ក្រាបសមត្ថកិច្ចបានធ្វើកំណត់ហេតុចាត់ការបន្តតាមនីតិវិធី៕

                               

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖