ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌទួលគោកអំពាវនាវប្រជាពលរដ្ឋប្រញាប់ទៅសាលាសង្កាត់ដើម្បីទទួលបណ្ណចាក់វ៉ាក់សាំង

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោកនៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅខណ្ឌទួលគោក ត្រូវប្រញាប់ទៅសាលាសង្កាត់ដើម្បីទទួលបណ្ណអញ្ជើញទៅចាក់វ៉ាក់សាំង ដែលមាននៅទីតាំងដូចខាងក្រោម៖

១-សង្កាត់ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់ទី២ ចាក់នៅមណ្ឌលវិទ្យាល័យជាស៊ីមសន្ធរម៉ុក ទីតាំងនៅចំណុចផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់១ ដូសទី១ ។

២-សង្កាត់ទឹកល្អក់ទី៣ ចាក់នៅមណ្ឌលវិទ្យាល័យទឹកល្អក់ ទីតាំងផ្លូវលេខ២០២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ដូសទី១ ។

៣-សង្កាត់ផ្សារដេប៉ូទី១ ចាក់នៅមណ្ឌលសាលាមេត្តេយ្យសាមគ្គី ទីតាំងផ្លូវលេខ១៨២កែងផ្លូវលេខ២២៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ដូសទី១ ។

៤-សង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដេប៉ូទី៣ចាក់នៅមណ្ឌលសាលាបឋមសិក្សាជាស៊ីមសន្ធរម៉ុក ទីតាំងផ្លូវលេខ១២៨កែងផ្លូវលេខ២៤៥ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដូសទី១ ។

៥-សង្កាត់បឹងសាឡាង ចាក់នៅមណ្ឌលសាលាបឋមសិក្សាបឹងសាឡាង ទីតាំងផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដូសទី២ ។

៦-សង្កាត់បឹងកក់ទី១ ចាក់នៅមណ្ឌល កន្លែងលេងបាល់ទាត់ ព្រីមែ ស្ពត ទីតាំងផ្លូវលេខ៣៤៧ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដូសទី១ ។

សូមជម្រាបថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋមានកំណើនជាលំដាប់ដល់ ២,៤១៨,២៨៥នាក់ហើយ គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល៕

ដោយ ៖ សូរិយា


ចែករំលែក៖