ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តលឿនជ្រុលបុកចូលរបងផ្ទះប្រជាពលរដ្ឋសំណាងល្អគ្មានអ្នករងរបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តយ៉ាងលឿនបានជ្រុលចង្កូតបុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាតតែសំណាងល្អមិនបណ្ដាលឱ្យមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង០២នឹង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ៣៥៥ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទូលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2BA-2302 បើកយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលបុកចូលរបងផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ តែសំណាងល្អមិនបណ្ដាលឱ្យមានអ្នករងគ្រោះថ្នាក់នោះទេ ។

បន្ទាប់ពីកើតហេតុម្ចាស់ផ្ទះបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមក ដើម្បីទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖