ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពភាពលូចម៉ូតូមួយគ្រឿងបានសម្រេចរួចព្យាយាមគេចខ្លួនរយៈពេល១យប់
ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមឃាត់ខ្លួនបានមកវិញចាត់ការតាមផ្លូវច្បាប់។
ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីព្រឹកថ្ងៃទី២៨
ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅមុខបន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ រុំ ខន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុក សុធីតា ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម៉ូតូដែលជនសង្ស័យលួចយក ម៉ាក ស៊ុយស្សាគីនិចពណ៌ស ស្លាកលេខ មិនចាំអក្សរ ភ្នំពេញ- 4327។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិចស្លាកលេខ 43 27 មកលេងផ្ទះមិត្តភក្កិនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយចាក់សោរ.ក នឹងបិទសន្ទះត្រឹមត្រូវរួចក៏ដើរទៅចូលអង្គុយលេងក្នុងបន្ទប់មិត្តភក្កិរហូតមិនដល់ម៉ោង១១និង០០ នាទីជនរងគ្រោះបានចេញមកវិញស្រាប់តែអត់ឃើញម៉ូតូក៏នាំគ្នាផ្អើលឆោឡោសួរអ្នកជិតខាងបានប្រាប់ថាមានជនសង្ស័យម្នាក់លួចជិះចេញទៅបាត់ បន្ទាប់មកជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ដេីម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ច។
ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះសមត្ថកិច្ចក៏បានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឈានទៅដល់ការឃាត់ខ្លួនតែម្តងនៅព្រឹកថ្ងៃទី២៨ ខែឧសភា នាំយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី១ តែម្ដង ក្រោយពេលសមត្ថកិច្ចសួរនាំរួចជនសង្ស័យសារភាពថាខ្លួនពិតជាបានលួចម៉ូតូខាងលើពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី១ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុខាសែនជ័យ