ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកឆ្លងផ្លូវដែកមិនប្រយ័ត្នត្រូវរថភ្លើងបុករងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកាមរីស៊េរីចាស់មួយគ្រឿងបេីកឆ្លងផ្លូវដែកមិនប្រយ័ត្នត្រូវរថភ្លេីងបុកបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងដែរដែលមិនមានមនុស្សរងរបួស ។

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិសាមគ្គី ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តកាមរីស៊េរីចាស់ ពណ៌ស​ ពាក់ស្លាកលេខ ឆ ៥៨៣២ ភព២ បានបើកពីកើតទៅលិច ខណៈមកដល់ចំណុចកេីតហេតុក៏បានបើកឆ្លងកាត់ផ្លូវដែកមិនប្រយ័ត្នស្របពេលចរាចរណ៍កំពុងកកស្ទះស្រាប់តែរថភ្លើង​ បេីកមកដល់ក៏ជ្រុលទៅបុកពេញទំហឹងតែម្តងបណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងក្រោយ តែសំណាងល្អមិនមានមនុស្សរងរបួស។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ដោយភាគីទាំងសងខាងមិនចង់វែងឆ្ងាយទើបសម្រេចបញ្ចប់រឿងនៅកន្លែងកើតហេតុដោយគ្មានសំណង និងជួសជុលរៀងៗខ្លួន៕

ដោយ៖ សុខាសែនជ័យ

 


ចែករំលែក៖